អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យ២៥០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

FN ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន២៥០នាក់ ចុះចែកថ្នាំ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមការបញ្ជាក់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ការចុះពិនិត្យព្យាបាល និងចែកអំណោយថ្នាំជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលគ្រោងនឹងពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៦ពាន់នាក់។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង … Continue reading អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យ២៥០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ